Wednesday, 14 December 2016 10:14

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគណៈប្រតិភូសិស្សានុសិស្សសាលាអន្តរជាតិហ្សាម៉ាន់ចូលជួបសម្ដែងការគួរសម (Minister of Education Youth and Sport received Genius and APT JSO medalists)

ភ្នំពេញ៖ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគណៈប្រតិភូសិស្សានុសិស្សសាលាអន្តរជាតិហ្សាម៉ាន់ បានចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលការប្រកួតកម្មវិធី Genius Olympiad ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា នៅសហរដ្ឋអាមេរិក ដោយមានការ
ចូលរួមពីបណ្តាប្រទេសចំនួន ៦៥។ ជាលទ្ធផល សិស្សានុសិស្សកម្ពុជា ទទួលបានមេដាយមាសចំនួន ០៤គ្រឿង មេដាយប្រាក់ចំនួន ០៤គ្រឿង និងមេដាយសំរឹទ្ធចំនួន ១០គ្រឿង។

ថ្លែងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរយ៉ាងកក់
ក្តៅចំពោះគណៈគ្រប់គ្រង និង ប្អូនៗសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ
រហូតដល់បានទទួលបានជ័យលាភីជូនប្រទេសជាតិ។

H.E. Dr. Hang Chuon Naron, Minister of Education, Youth and Sport
received Zaman High School students at his office.

ZIS students brought 3 gold, 4 silver, 10 bronze medals.
Many congratulations to them for their efforts and winning medals.

Read 199 times