Monday, 16 January 2017 16:22

ពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧

នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ
បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅវិទ្យាល័យ បាក់ទូក។
On 1 November 2016, His Excellency Pa Sochheatvong, the Governor of the Phnom Penh Board of
Governors, and Her Excellency presided over the opening ceremony of the new academic year 2016-2017
at Baktouk High School.

ទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងជាតិ!
ខ្ញុំពិតជាមានមោទនភាពជាមួយការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ដែលយើងអាចមើលឃើញយ៉ាងច្បាស់នូវលទ្ធផលដ៏ត្រជះត្រចង់នៃកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា នៅរយៈពេល ៣ឆ្នាំនេះ។ សមិទ្ធផលនេះ គឺជាសូចនាករមួយបង្ហាញនូវការដឹកនាំតាមផ្លូវដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។
ខ្ញុំសូមជូនពរក្មួយៗទាំងអស់នាឱកាសបវេសនកាលឆ្នាំថ្មីនេះ សូមឱ្យក្មួយៗមានថាមពលមាំមួន និងចេះចាប់យកឱកាសនៃភាពយុវវ័យ ក្រេបយកនូវចំណេះដឹងល្អៗសម្រាប់អនាគតប្រទេសជាតិយើង៕
ដកស្រង់ពីទំព័រ Facebook របស់ ឯកឧត្តម ប៉ា សុជាតិវង្ស។
The New Generation of The Nation!
I am very proud of educational improvement in Cambodia. We can clearly observe the bright results of the reforms of the Ministry of Education, Youth, and Sport in these 3 years.
The achievement is an indicator showing the good leadership of the Royal Government of Cambodia.
For this new academic year, I would like to wish all students to have strength, to seize the opportunities
for youth, and to acquire extensive knowledge for the future of our nation.
(Excerpt From His Excellency Pa Sochheatavong’s Facebook page.)

Read 466 times